សេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធនឹងករណីត្រីពីរ៉ាន់ញ៉ា
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ករណីនៃការនាំចូលប្រភេទត្រីសាហាវ «ត្រីពីរ៉ាន់ញ៉ា» ដែលបង្កឱ្យមានភ្ញាក់ផ្អើលដល់សាធារណជននោះ រដ្ឋបាលជលផល បានចុះទៅពិនិត្យ និងអនុវត្តច្បាប់ដល់កន្លែង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយម្ចាស់អាជីវកម្ម បានធ្វើកិច្ចសន្យាឈប់នាំចូល និងឯកភាពបំផ្លាញត្រីទាំងនោះរួចរាល់ហើយដែរ។
ទន្ទឹមនេះ ក្រសួងបានអំពាវនាវដល់សាធារណជនទាំងអស់ ត្រូវរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផល ប្រសិនជាបានដឹងអំពីការនាំត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀត យកមកចិញ្ចឹម ឬចិញ្ចឹមលម្អក៏ដោយ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការសមស្រប។ សម្រាប់លេខទំនាក់ទំនងសមត្ថកិច្ចជំនាញជលផល ០១២ ៩១១ ៤១១ ឬ ០១២ ៩២៩ ២២៩។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ