សេចក្តី​ប្រកាស​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ពាក់ព័ន្ធ​នឹង​ករណី​ត្រី​ពី​រ៉ា​ន់​ញ៉ា​

​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០២៣​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ ករណី​នៃ​ការ​នាំ​ចូល​ប្រភេទ​ត្រី​សាហាវ​ «​ត្រី​ពី​រ៉ា​ន់​ញ៉ា​»​ ដែល​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ដល់​សាធារណជន​នោះ​ រដ្ឋបាល​ជលផល​ បាន​ចុះ​ទៅ​ពិនិត្យ​ និង​អនុវត្ត​ច្បាប់​ដល់​កន្លែង​ នៅ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២៣​ ដោយ​ម្ចាស់​អាជីវកម្ម​ បាន​ធ្វើ​កិច្ចសន្យា​ឈប់​នាំ​ចូល​ និង​ឯកភាព​បំផ្លាញ​ត្រី​ទាំងនោះ​រួចរាល់​ហើយ​ដែរ​។​

​ទន្ទឹម​នេះ​ ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ ត្រូវ​រាយការណ៍​ដល់​សមត្ថកិច្ច​ជំនាញ​ជលផល​ ប្រសិនជា​បានដឹង​អំពី​ការ​នាំ​ត្រី​ពី​រ៉ា​ន់​ញ៉ា​ ឬ​ប្រភេទ​ត្រី​កាច​សាហាវ​ផ្សេង​ទៀត​ យក​មក​ចិញ្ចឹម​ ឬ​ចិញ្ចឹម​លម្អ​ក៏​ដោយ​ ដើម្បី​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​សម​ស្រប​។​ សម្រាប់​លេខ​ទំនាក់ទំនង​សមត្ថកិច្ច​ជំនាញ​ជលផល​ ០១២​ ៩១១​ ៤១១​ ឬ​ ០១២​ ៩២៩​ ២២៩​។

ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ

ទាញយក៖ pdf