សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីការអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុន Meta Platforms Inc. បានពិនិត្យសម្រេចមិនដាក់ពិន័យចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែននោះទេ។ ក្រសួងក៏អនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Meta Platform Inc. អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត ប៉ុន្តែមិនស្វាគមន៍ចំពោះបុគ្គលដែលជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុននោះទេ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍