សេចក្តី​ប្រកាស​ព័ត៌មាន៖ ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​តំណាង​ក្រុមហ៊ុន​ Facebook​ អាច​បន្ត​បំពេញការងារ​នៅ​កម្ពុជា​តទៅ​ទៀត​

​នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៣​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជូន​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា​ ក្រុមហ៊ុន​ Meta​ Platforms​ Inc.​ បាន​ពិនិត្យ​សម្រេច​មិន​ដាក់​ពិន័យ​ចំពោះ​គណនី​ Facebook​ ផ្លូវការ​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​នោះ​ទេ​។​ ក្រសួង​ក៏​អនុញ្ញាត​ឲ្យ​តំណាង​ក្រុមហ៊ុន​ Meta Platform Inc. អាច​បន្ត​បំពេញការងារ​នៅ​កម្ពុជា​តទៅ​ទៀត​ ប៉ុន្តែ​មិន​ស្វាគមន៍​ចំពោះ​បុគ្គល​ដែល​ជា​​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន​នោះ​ទេ​។​

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​

ទាញយក៖ pdf