​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ១១​កើត​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព​.​ស​.​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៨​ ខែធ្នូ​ ឆ្នាំ​២០១៧​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ដំណើរការ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​ ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ ៨០០​រូប​។​ អង្គសន្និបាត​បាន​ឯកភាព​ទាំងស្រុង​លើ​របាយការណ៍​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ របស់​ក្រសួង​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៨​ ចំនួន​ ១៩​ចំណុច​ ដូច​ខាងក្រោម​៖

  • ​ជំរុញ​ការ​ប្រកាស​តំបន់​វិនិច្ឆ័យ​តាម​ភូមិ​នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដែល​បច្ចុប្បន្ន​សម្រេច​បាន​ ៦៦,៤%​ នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប​ចំនួន​ប្រមាណ​ ៧​ លាន​ក្បាលដី​។​
  • ​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​រដ្ឋបាល​រាជធានី​ ខេត្ត​ ព​ន្លឿ​ន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ ដើម្បី​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដី​ និង​ភាព​សុខដុមរមនា​ក្នុង​សង្គម​។​
  • ​បន្ត​ការពារ​ដី​ចំណី​ឆ្នេរ​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដោយ​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​សមាហរណកម្ម​ការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ផែនការ​រៀបចំ​ដែនដី​ខេត្ត​ ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​ ផែនទី​ឆ្នេរសមុទ្រ​ ដី​ចំណី​ឆ្នេរសមុទ្រ​ និង​ប្លង់​គោល​ប្រើប្រាស់​ដី​កោះ​ នៅ​ខេត្ត​ទាំង​ ៤​ នៃ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​
  • ​ជំរុញ​កសាង​ប្លង់​បែងចែក​តំបន់​ប្រើប្រាស់​ដី​ និង​ស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី​នៅ​ក្នុង​ខណ្ឌ​ទាំង​ ៤​ កណ្ដាល​រាជធានី​ភ្នំពេញ​ មាន​ខណ្ឌដូនពេញ​ ខណ្ឌ​៧​មក​រា​ ខណ្ឌទួលគោក​ និង​ខណ្ឌចំការមន​។​
  • ​បន្ត​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ និង​សាងសង់​ផ្ទះ​ជូន​គ្រួសារ​យោធិន​ និង​នគរបាល​ គ្រួសារ​អតីត​យុទ្ធ​ជន​ ពលី​ ពិការ​ មរណៈ​ និង​បាត់បង់​សមត្ថភាព​ការងារ​ដែល​មាន​ជីវភាព​ក្រីក្រ​ គ្មាន​ដី​ គ្មាន​ផ្ទះ​ កំពុង​ឈរជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​។

ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់

ទាញយក៖ pdf