​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ស្តី​ពី​ ការ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២​ ខែមិថុនា​ ដល់​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​ ២២​ ខែមិថុនា​ ឆ្នាំ​ ២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ស្តី​ពី​ ការ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការ​បោះ​ឆ្នោត​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២​ ខែមិថុនា​ ដល់​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២៣​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ក្នុង​កិច្ចប្រជុំ​នោះ​ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​ អគ្គលេខាធិការដ្ឋាន​ ព្រឹទ្ធសភា​ ក្រសួងមហាផ្ទៃ​ ក្រសួងការពារជាតិ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ តំណាង​ស្ថានទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​កម្ពុជា​ តំណាង​គណបក្ស​នយោបាយ​ តំណាង​ សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នក​សារព័ត៌មាន​ ចំនួន​ប្រមាណ​ ៧០​ នាក់​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf