សេចក្ដីប្រកាសពត៌មាន៖ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា បានរៀបចំ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការលើកទី២ របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានសម្តែងការអបអរសាទរដល់ធនាគារអេស៊ីលីដាដែលជាធនាគារពាណិជ្ជមួយគត់ ដែលបានសម្រេចនូវការបោះផ្សាយទាំងមូលបត្រកម្មសិទ្ធិ កាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅ និងមូលបត្របំណុលចំនួន២លើកក្នុងឆ្នាំ២០២៥ នេះ ដែលទឹកប្រាក់កៀរគរសរុបចំនួន ២០០លានដុល្លារអាមេរិក។
ផ្សារមូលបត្រកម្ពុជា