សេចក្តីប្រកាសព័ត៌មាន៖ ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់ នៃរង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤

នៅថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ ២០២៥  ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយជាផ្លូវការរបាយការណ៍ថ្នាក់តំបន់នៃ រង្វាយតម្លៃលទ្ធផលសិក្សាកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤។​ ក្រសួងនឹងប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៤ (SEA-PLM 2024) របស់ប្រទេសកម្ពុជា» នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងអប់រំ យុវជន និងកីឡា

ទាញយក៖ pdf