សេចក្ដីប្រកាសព័ត៌មានស្តីពីលិខិតជម្រាបជូនពីការរកឃើញអាវុធគីមីនៅកម្ពុជា និងស្វែងរកជំនួយរបស់អង្គការហាមឃាត់អាវុធគីមី
នៅថ្ងៃទី០១ ខែវិច្ជិកា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្ដីប្រកាសព័ត៌មានអំពី លិខិតមួយច្បាប់ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ ផ្ញើជូនឯកឧត្តម Ahmet Üzümcü អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី (Organization for the Prohibition of Chemical Weapons - OPCW) ដែលមានទីស្នាក់ការ នៅទីក្រុងឡាអេ (The Hague) ប្រទេសហូឡង់ ដើម្បីជម្រាបជូនពីការរកឃើញអាវុធគីមីនៅកម្ពុជា និងស្វែងរកជំនួយរបស់អង្គការហាមឃាត់អាវុធគីមី ក្នុងបញ្ហានេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ