សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ គម្រោង​៨០​លាន​ដុល្លារ​របស់​ ADB​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ និង​គុណភាព​ការ​អប់រំ​ថ្នាក់មធ្យមសិក្សា​ នៅ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៤​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ គម្រោង​៨០​លាន​ដុល្លារ​របស់​ ADB​ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ និង​គុណភាព​ការ​អប់រំ​ថ្នាក់មធ្យមសិក្សា​ នៅ​កម្ពុជា​។​

យោង​តាម​សេចក្ដី​ប្រកាស​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន​ ៨០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​ការ​អប់រំ​កម្រិត​មធ្យមសិក្សា​នៅ​កម្ពុជា​ ដោយ​ផ្តោត​លើ​ជំនាញ​ «​សតវត្ស​ទី​ ២១»​ ដូច​ជា​ការ​គិត​ស៊ីជម្រៅ​និង​ដោយ​ភាព​ច្នៃប្រឌិត​ ការ​បង្រៀន​ដោយ​បរិ​យា​បន្ន​សម្រាប់​ទាំង​សិស្ស​ប្រុស​ និង​សិស្ស​ស្រី​ និង​ការ​ត្រួសត្រាយ​ផ្លូវ​ សម្រាប់​ការ​អប់រំ​ក្រោយ​មធ្យមសិក្សា​។​

ធនាគារអភិវឌ្ឍន៍អាស៊ី​

ទាញយក៖ pdf