សេចក្តីប្រកាសព័ត៌មានស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយនៅកម្ពុជា៖ ពិពិធកម្មសេដ្ឋកិច្ច និងការគ្រប់គ្រងបំណុល
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានចេញផ្សាយសេចក្តីប្រកាសព័ត៌មានស្តីពី ការសន្ទនាគោលនយោបាយលើកទី៣ ផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការគ្រប់គ្រងបំណុលដោយភ្ជាប់ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ (BRI) នៅកម្ពុជា។ ការសន្ទនាគោលនយោបាយចូលរួមពីតំណាងជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍អ្នកការទូត អង្គការអន្ដរជាតិ បណ្ឌិត្យសភា និងក្រុមអ្នកជំនាញ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយនេះបង្ហាញឱកាសដើម្បីដោះស្រាយនូវអាទិភាពទាំងនេះ។ ទន្ទឹមនឹងនេះ អ្នកវិភាគមួយចំនួនបានមើលឃើញពីក្តីកង្វល់ខ្លះៗអំពីបញ្ហាការគ្រប់គ្រងបំណុលដែលជាប់ពាក់ព័ន្ធជាមួយគម្រោង BRI នៅក្នុងបណ្តាប្រទេសអាស៊ីដទៃទៀត។
អង្គការសហប្រជាជាតិនៅកម្ពុជាជឿជាក់ថា ការទទួលយកអត្ថប្រយោជន៍ពេញលេញពី BRI តម្រូវឱ្យមានគោលនយោបាយច្បាស់លាស់ និងបន្តវិភាគ ដើម្បីវាយតម្លៃវឌ្ឍនភាពនៅកម្ពុជា។ វាក៏តម្រូវឱ្យមានការទទួលស្គាល់ពីតួនាទី និងគុណភាពនៃស្ថាប័ន និងអភិបាលកិច្ចក្នុងការជំរុញការអភិវឌ្ឍ ដែលមានការចូលរួមស្របតាមការតស៊ូមតិនៅក្នុងរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយដោយចីរភាព។
អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា