​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ និង​ឡាវ​ នឹង​លើកកម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​យូរអង្វែង​

នៅ​ថ្ងៃ​ទី​ ៩​ ខែតុលា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ កម្ពុជា​ និង​ឡាវ​ នឹង​លើកកម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​យូរអង្វែង​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ នៅ​ក្នុង​ជំនួប​កិច្ច​ពិភាក្សា​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ​ នៅ​ទីក្រុង​វៀងចន្ទន៍​ នៅ​ថ្ងៃ​ទី​ ៨​ ខែតុលា​ ឆ្នាំ​២០២៤​ សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ និង​ឯកឧត្ដម​បណ្ឌិត​ សន​សៃ​ ស៊ី​ផា​ន់​ដ​ន​ នាយក​រដ្ឋ​ម​ន្រី្ដ​នៃ​ប្រទេស​ឡាវ​ និង​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២៤​ បាន​សម្ដែង​នូវ​ការ​ពេញចិត្ដ​ចំពោះ​ចំណងមិត្ដភាព​ដ៏​រឹង​មាំ​ និង​កិច្ច​សហប្រតិបត្ដិការ​ល្អ​រវាង​ប្រទេស​ទាំង​២​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf