សេចក្តីប្រកាសព័ត៌មានស្តីពី កម្ពុជា និងឡាវ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង
នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី កម្ពុជា និងឡាវ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស នៅក្នុងជំនួបកិច្ចពិភាក្សាទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រី្ដនៃប្រទេសឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤ បានសម្ដែងនូវការពេញចិត្ដចំពោះចំណងមិត្ដភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្ដិការល្អរវាងប្រទេសទាំង២។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ