សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កម្ពុជា​ និង​គុយ​បា​ ពង្រឹង​ទំនាក់ទំនង​

នៅ​ថ្ងៃ​ទី​ ៤​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កម្ពុជា​ និង​គុយ​បា​ ពង្រឹង​ទំនាក់ទំនង​។​

​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ Gerardo​ Peñalver​ Portal​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ទី​ ១​ នៃ​សាធារណរដ្ឋ​គុយ​បា​ អំពី​ការ​រៀបចំ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​ខាង​មុខ​នេះ​ ជាមួយ​ការ​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា​ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នេះ​អាច​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf