សេចក្តី​ប្រកាស​ព័ត៌មានស្ដី​ពី​កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់​របស់​ថៃ​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​កម្ពុជា​

នៅ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២៦ ​ក្រសួង​ការ​បទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​កម្ពុជា​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់​ របស់​ថៃ​ លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ធ្វើការ​តវ៉ា​ជំទាស់​ជា​ផ្លូវការ​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​ថៃ​លើ​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​ នៅ​ក្នុង​តំបន់​ដែល​កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​កាន់កាប់​ដោយ​ខុសច្បាប់​ ចាប់តាំងពី​ឆ្នាំ​មុន​មក​។​

 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf