សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កិច្ច​ជំនួប​សំដែង​ការ​គួរសម​ជាមួយ​ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​ សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​

​នៅ​ថ្ងៃ​ទី​ ២៨​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​កិច្ច​ជំនួប​សំដែង​ការ​គួរសម​ជាមួយ​ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​ សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ថ្ងៃ​ទី​ ២៨​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ឯកឧត្តម​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​អគ្គលេខាធិការ​គណ​:​ក​ម្មា​ធិ​ការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​គ​.​ជ​.​នា​/​ក​.​អ​.​ក​)​ បាន​ទទួល​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ Stefan​ Anton​ Messerer​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ទើប​តែងតាំង​ថ្មី​។​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

ទាញយក៖ pdf