​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បំពាក់​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ជូន​ឯកអគ្គរាជទូត​អូស្ត្រាលី​ចប់​អាណត្តិ​

​នៅ​ថ្ងៃ​ទី​០៤​ ខែមករា ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បំពាក់​គ្រឿង​ឥស្សរិយយស​សហ​មេត្រី​ ថ្នាក់​មហា​សេនា​ជូន​ឯកអគ្គរាជទូត​អូស្ត្រាលី​ចប់​អាណត្តិ​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ទទួល​ ឯកឧត្តម​ Pablo​ Kang​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាបលា​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf