សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនាជូនឯកអគ្គរាជទូតអូស្ត្រាលីចប់អាណត្តិ
នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនាជូនឯកអគ្គរាជទូតអូស្ត្រាលីចប់អាណត្តិ។
នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ