សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ពិភាក្សាកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលឯកឧត្ដម Stefan Anton Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ