សេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នៅទីក្រុងម៉ានីល
នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅទីក្រុងម៉ានីលនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (4th JCBC) នៅទីក្រុងម៉ានីល នៅថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្ដម Enrique A. Manelo រដ្ឋមន្ដ្រីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ