សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អំពី​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ និង​ស្រុក​ ទើប​បង្កើត​ថ្មី​

​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អំពី​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ និង​ស្រុក​ ទើប​បង្កើត​ថ្មី​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ កិច្ចប្រជុំ​បាន​កំណត់​ថ្ងៃអាទិត្យ​ ទី​០៩​ ខែមេសា​ ឆ្នាំ​២០២៣​ ជា​កាលបរិច្ឆេទ​បោះ​ឆ្នោត​លើក​ទី​១​ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ ដែល​ទើប​បង្កើត​ថ្មី​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf