សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​អញ្ជើញ​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​

​នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ បាន​អញ្ជើញ​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​។​

​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​ ស្តី​ពី​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២២​ ដែល​រៀបចំ​ដោយ​ ឯកឧត្តម​ ដ​ន​ ប្រា​ម៉ាត់​វី​ណៃ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf