សេចក្ដីប្រកាសព័ត៌មានស្តីពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី។
សេចក្ដីប្រកាសនេះបានបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កំពុងស្ថិតនៅមន្ទីរពេទ្យប៉េកាំង ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ហើយតម្រូវឱ្យបន្តគង់ប្រថាប់ព្យាបាលមួយរយៈបន្ថែមទៀត ខណៈព្រះអង្គទាំងពីរបានផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាជនកម្ពុជា។
ក្រសួងព្រះបរមរាជវាំង
