សេចក្តីប្រកាសព័ត៌មាន ស្តីពី ការបិទគេហទំព័រសារព័ត៌មានឯករាជ្យនៅមុនថ្ងៃបោះឆ្នោត
នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៨ មជ្ឃមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបិទគេហទំព័រយ៉ាងហោចណាស់ ១៧ ដោយរដ្ឋាភិបាលកម្ពុជានៅមុនថ្ងៃបោះឆ្នោត។ ក្នុងចំណោមគេហទំព័រទាំង១៧ ដែលត្រូវបានបិទនោះគឺភាពច្រើនជាប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដែលមានដូចជាវិទ្យុសំឡេងប្រជាធិបតេយ្យ របស់មជ្ឃមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) វិទ្យុសំឡេងសហរដ្ឋអាមេរិច (VOA ជាភាសាខ្មែរ) វិទ្យុអាស៊ីសេរី (RFA ជាភាសាខ្មែរ) និង ការសែតភ្នំពេញប៉ុស្តិ។
មជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ