សេចក្តីជូនពត៌មាន ស្តីពីការអញ្ចើញរបស់ឯកឧត្តម ហ្វ្រង់ស័រ ហូឡង់ (François HOLLANDE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងជូនរដ្ឋាភិបាលកម្ពុជា ឧត្តមឧបនាយករដ្ឋមន្ត្រី ហៅ ណាំហុង រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ
តាមការអញ្ចើញរបស់ឯកឧត្តម ហ្វ្រង់ស័រ ហូឡង់ (François HOLLANDE) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងជូនរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ចើញចូលរួមរំលឹកខួប១០០ឆ្នាំ នៃសង្គ្រាមលោកលើកទី១ (១៩១៤ – ១៩១៨) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ