សេចក្តីប្រកាសព័ត៌មានស្តីពី ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ជប៉ុន នឹងផ្ដល់ឥណទានសម្បទាន សម្រាប់គម្រោងប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ក្នុងតំបន់ភាគនិរតី នៃរាជធានីភ្នំពេញ។
ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម UENO Atsushi នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនៃឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.៤៨២ លានយ៉េន (ប្រមាណ ១៨,២៤ លានដុល្លារអាមេរិក)។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ