សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ “​ការ​ដាក់​ដំណើរការ​នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ​ CamDigiKey​ ជំនាន់​ ៣.០”

កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភ​:​ឆ្នាំ​២០២៥​ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ជូនដំណឹង​ដល់​សាធារណជន​អំពី​ ការ​ដាក់​ដំណើរការ​នៃ​កម្មវិធី​ទូរស័ព្ទ​ដៃ​ CamDigiKey​ ជំនាន់​ទី​៣.០​ ក្រោយ​ពី​បាន​ចំណាយពេល​ធ្វើ​ទំនើប​កម្ម​អស់​រយពេល​ជាង​១​ឆ្នាំ​។​

​នៅ​ក្នុង​កំណែ​ជំនាន់​ទី​៣.០​នេះ​ ការ​រៀបចំ​ថ្មី​រួម​មាន​ ការ​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព​,​ បង្កើន​សមត្ថភាព​ប្រព័ន្ធ​ក្នុង​ការ​ទ្រទ្រង់​ទំហំ​ប្រតិបត្តិការ​ច្រើន​ក្នុង​ពេល​តែ​មួយ​ និង​បន្ថែម​មុខងារ​ផ្សេងៗ​ទៀត​ដែល​ផ្ដល់​ភាព​ងាយស្រួល​ និង​ប្រសិទ្ធិ​ភាព​ដល់​អ្នក​ប្រើប្រាស់​ជាង​មុន​មួយ​កម្រិត​ទៀត​។​ លើស​ពី​នេះ​អ្នក​ប្រើប្រាស់​ក៏​អាច​ធ្វើ​បច្ចុប្បន្នភាព​កម្ម​ព័ត៌មាន​ផ្ទាល់ខ្លួន​លើ​កម្មវិធី​ទូរស័ព្ទ​ដៃ​CamDigiKey៣.០​បាន​ដោយ​ផ្ទាល់ខ្លួន​ផង​ដែរ​។​


មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​

ទាញយក៖ pdf