សេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងគូសបញ្ជាក់អំពីមោទកភាពរបស់កម្ពុជាដែលបានប្រែក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងគូសបញ្ជាក់អំពីមោទកភាពរបស់កម្ពុជាដែលបានប្រែក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែដំណើរទស្សនកិច្ចរបស់ឯកឧត្តមមានរយៈពេលខ្លី ប៉ុន្តែទស្សនកិច្ចនេះបានបង្ហាញឪ្យឃើញច្បាស់អំពីការអរគុណរបស់ឯកឧត្តមចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាទៅលើពហុភាគីនិយម និងការរួមចំណែករបស់ខ្លួនក្នុងការថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ និងពិភពលោក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ