សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​អង្គការសហប្រជាជាតិ​ និង​គូសបញ្ជាក់​អំពី​មោទកភាព​របស់​កម្ពុជា​ដែល​បាន​ប្រែ​ក្លាយជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់​ដល់​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​

នៅ​ថ្ងៃ​ទី​ ២២​ ខែសីហា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​ អ៊ុ​ច​ បូរ​រិ​ទ្ធ​ វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​អង្គការសហប្រជាជាតិ​ និង​គូសបញ្ជាក់​អំពី​មោទកភាព​របស់​កម្ពុជា​ដែល​បាន​ប្រែ​ក្លាយជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់​ដល់​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​

ឯកឧត្តម​ អាប់​ឌូ​ឡា​ សា​ហ៊ី​ដ​ បាន​សង្កត់ធ្ងន់​ថា​ ថ្វី​ត្បិត​តែ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មាន​រយៈពេល​ខ្លី​ ប៉ុន្តែ​ទស្សនកិច្ច​នេះ​បាន​បង្ហាញ​ឪ្យ​ឃើញច្បាស់​អំពី​ការ​អរគុណ​របស់​ឯកឧត្តម​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ទៅ​លើ​ពហុភាគី​និយម​ និង​ការ​រួមចំណែក​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf