សេចក្តីប្រកាសព័ត៌មានស្តីពីការកំណត់អត្តសញ្ញាណអ្នកកាន់កាប់ និងដីក្នុងជម្លោះដីធ្លី
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារ សហការជាមួយអាជ្ញាធរខេត្ដកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ដីធ្លី និងដីធ្លី ទាក់ទងនឹងវិវាទដីធ្លី ចាប់ពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨។ វិវាទដីធ្លីកើតឡើងរវាង៖
- ប្រជាពលរដ្ឋ ៣១៦ គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង និងក្រុមហ៊ុន Koh Kong Plantation Co.,Ltd
- ប្រជាពលរដ្ឋ ១៧០ គ្រួសារ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ជាមួយក្រុមហ៊ុនKoh Kong Sugar Industry Co.,Ltd
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់