សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ចូលរួម​របស់​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​ អ​.​ស​.​ប​.​ លើក​ទី​៨១​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​

នៅ​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ចូលរួម​របស់​ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​ អ​.​ស​.​ប​.​ លើក​ទី​៨១​ នៅ​ទីក្រុង​ញូ​វ​យ៉​ក​ ក្រោម​មូលបទ​ «​ស្តារ​ទំនុកចិត្ត​ឡើង​វិញ​ គ្រប់គ្រង​បរិវត្ត​កម្ម​៖​ អង្គការសហប្រជាជាតិ​ដែល​សម្រេច​លទ្ធផល​សម្រាប់​ទាំងអស់​គ្នា​»​។​

​កិច្ច​ពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​ អ​.​ស​.​ប​.​ លើក​ទី​៨១​ បាន​ប្រមូលផ្តុំ​ថ្នាក់ដឹកនាំ​ពិភពលោក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដែល​កំពុង​កើនឡើង​ រួម​មាន​ ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ ការ​ប្រែប្រួល​អាកាសធាតុ​ វិសមភាព​ និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf