សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ការ​ត្រៀមលក្ខណៈ​ទុកជា​មុន​ សម្រាប់​បង្ការ​ផល​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​នៅ​ពេល​កូន​រដូវប្រាំង​ឈាន​ចូល​មក​ដល់​នៅ​ខែកក្កដា​

​នៅ​ថ្ងៃ​ទី​ ០៥​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ​ និង​នេសាទ​បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​ព័ត៌មាន​ អំពី​ការ​ត្រៀមលក្ខណៈ​ទុកជា​មុន​ សម្រាប់​បង្ការ​ផល​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​នៅ​ពេល​កូន​រដូវប្រាំង​ឈាន​ចូល​មក​ដល់​នៅ​ខែកក្កដា​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​សំខាន់ៗ​ចំនួន​ ៦​ ដើម្បី​ឱ្យ​កសិករ​ និង​អ្នក​ពាក់ព័ន្ធ​អនុវត្ត​នៅ​ពេល​រដូវប្រាំង​ចូល​មក​ដល់​។​

ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ

ទាញយក៖ pdf