សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​នូ​វែ​ល​សេ​ឡង់​ ពិភាក្សា​អំពី​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​

​នៅ​ថ្ងៃ​ទី​ ១០​ ខែតុលា​ ឆ្នាំ​ ២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​នូ​វែ​ល​សេ​ឡង់​ ពិភាក្សា​អំពី​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ និង​ឯកឧត្ដម​ គ្រី​ស្ដូ​ហ្វឺ​រ​ ឡិច​សុ​ន​ នាយក​រដ្ឋមន្ដ្រី​នូ​វែ​ល​សេ​ឡង់​ បាន​សម្ដែង​នូវ​ការ​ពេញចិត្ដ​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​មិត្ដភាព​ និង​កិច្ច​សហប្រតិបត្ដិការ​ដ៏​រឹង​មាំ​យូរអង្វែង​រវាង​ប្រទេស​ទាំង​២​ ក្នុង​ជំនួប​ទ្វេភាគី​ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០២៤​ រដ្ឋធានី​វៀងចន្ទន៍​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf