សេចក្តីប្រកាសព័ត៌មានស្តីពី នាយករដ្ឋមន្ត្រីកម្ពុជា និងនូវែលសេឡង់ ពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ
នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយស្ដីពី នាយករដ្ឋមន្ត្រីកម្ពុជា និងនូវែលសេឡង់ ពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្ដម គ្រីស្ដូហ្វឺរ ឡិចសុន នាយករដ្ឋមន្ដ្រីនូវែលសេឡង់ បានសម្ដែងនូវការពេញចិត្ដចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការដ៏រឹងមាំយូរអង្វែងរវាងប្រទេសទាំង២ ក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ រដ្ឋធានីវៀងចន្ទន៍។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ