សេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីដំណើរការរៀបចំកិច្ចការអភិបាលកិច្ចបញ្ញាសិប្បនិម្មិត។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជូនដំណឹងដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធអំពីវឌ្ឍនភាពសកម្មភាពការងារសំខាន់ៗមួយចំនួនដែល ក.ប.ទ. បាននិងកំពុងអនុវត្តដើម្បីត្រៀមខ្លួនក្នុងនាមជាក្រសួងជំនាញទទួលបន្ទុកវិស័យឌីជីថល សម្រាប់ការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិតនិងបច្ចេកវិទ្យាឌីជីថលឈានមុខដូចបង្ហាញលម្អិតក្នុងសេចក្តីប្រកាសព័ត៌មាន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ទាញយក៖ pdf