​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​សេចក្តីសម្រេច​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ចំនួន​ពីរ​

នៅ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៣​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (​ផ​មក​)​ បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ថា​ ផ​មក​ បាន​សម្រេច​ឯកភាព​ជា​គោលការណ៍​លើ​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ នៅ​លើ​ទីផ្សារ​គោល​របស់​ ក្រុមហ៊ុន​ ម៉េ​ង​លី​ ជេ​.​ គួ​ច​ អេ​ឌ្យូ​ខេ​សិន​ ម​.​ក​ និង​ពាក្យ​ស្នើ​សុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​ (​សញ្ញា​បណ្ណ​បៃតង​)​ របស់​ក្រុមហ៊ុន​ ហ្គ្រី​ន​ សឹ​ស្តែ​ន​ណេ​ប៊​ល​ វេន​ឈ័​រ​ (​ខេ​ម​បូ​ឌា​)​ ឯ​.​ក​ កាលពី​ថ្ងៃ​ទី​០៧​ ខែមីនា​ ឆ្នាំ​២០២៣​។​ ដើម្បី​អាច​ចុះបញ្ជី​ និង​ជួញដូរ​ជា​ផ្លូវការ​នៅ​ ផ​មក​ ក្រុមហ៊ុន​ទាំង​ពីរ​ត្រូវ​តែ​ទទួល​បានការ​អនុញ្ញាត​ឱ្យ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ (​ន​.​ម​.​ក​)​ និង​ត្រូវ​បំពេញ​នូវ​លក្ខខណ្ឌ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​នៅ​ ផ​មក​។​

ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (​ផ​មក​)​

ទាញយក៖ pdf