​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ សម្តេច​ធីប​តី​ ហ៊ុន​ ម៉ា​ណែ​ត​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អភិបាលខេត្ត​យូ​ណា​ន​ ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម​ និង​មី​យ៉ា​ន់​ម៉ា​ តំណាង​ធុរកិច្ច​ និង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​នៅ​ខេត្ត​យូ​ណា​ន​

​នៅ​ថ្ងៃ​ទី​ ៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ស្ដី​ពី​ សម្តេច​ធីប​តី​ ហ៊ុន​ ម៉ា​ណែ​ត​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អភិបាលខេត្ត​យូ​ណា​ន​ ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម​ និង​មី​យ៉ា​ន់​ម៉ា​ តំណាង​ធុរកិច្ច​ និង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា​នៅ​ខេត្ត​យូ​ណា​ន​ នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​

​យោង​តាម​សេចក្ដី​ប្រកាស​ សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​អភិបាលខេត្ត​យូ​ណា​ន​ នាយក​រដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​ ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​មី​យ៉ា​ន់​ម៉ា​ ព្រមទាំង​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​ នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​ចំនួន​បី​ ក្រោម​ក្រប​ខណ្ឌ​មេគង្គ​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​គុន​មីង​ ខេត្ត​យូ​ណា​ន​ ប្រទេស​ចិន​ ចាប់ពី​ថ្ងៃ​ទី​ ៥​ ដល់​ ៧​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​។​

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ

ទាញយក៖ pdf