សេចក្តីប្រកាសព័ត៌មាន ស្តីពី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិននៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
យោងតាមសេចក្ដីប្រកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៨ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្ដិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាមលើកទី១១ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្ដយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ