សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​វាយតម្លៃ​ទីផ្សារ​នៃ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​សេវា​ប្រមូល​សំរាម​ សំណល់​រឹង​

នៅ​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​ ២០២៣​ IDE​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​វាយតម្លៃ​ទីផ្សារ​នៃ​ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​សម្រាប់​សេវា​ប្រមូល​សំរាម​ សំណល់​រឹង​។

​ការ​សិក្សា​បាន​បង្ហាញ​ថា​ មាន​តម្រូវការ​ក្នុង​ការ​ជំរុញ​នូវ​សេវាកម្ម​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​ក្នុង​សហគមន៍​ជនបទ​។​ ការ​សិក្សា​បាន​បង្ហាញ​ថា​ គ្រួសារ​ភាគច្រើន​ត្រូវការ​សេវា​ប្រមូល​សំរាម​ សំណល់​រឹង​ ហើយ​ពួក​គាត់​សុខចិត្ត​ចំណាយ​ថវិកា​សម្រាប់​សេវា​នេះ​។​ ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា​ ៦៩%​ នៃ​ចំនួន​គ្រួសារ​ទាំងអស់​សុខចិត្ត​បង់ប្រាក់​ចំនួន​ ១០​ ០០០​ រៀល​សម្រាប់​សេវា​ប្រមូល​សំរាម​ សំណល់​រឹង​ប្រចាំខែ​។​ 

អង្គការអាយឌីអ៊ី

ទាញយក៖ pdf