សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​សង្ខេបនៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​ ៤

​នៅ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ លទ្ធផល​សង្ខេបនៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​ ៤​។​

​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​អំពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​ទន្លេមេគង្គ​ ដែល​ជា​ប្រភព​ទ្រទ្រង់​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ និង​លូតលាស់​ប្រកបដោយ​ចីរភាព​ ព្រមទាំង​សម្រាប់​សុខមាលភាព​នៃ​ប្រជាជន​នៅ​ក្នុង​បណ្តា​ប្រទេស​មេគង្គ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf