សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ អ្នក​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​ទៅ​បោះ​ឆ្នោត​ នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​

​នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២៣​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ អ្នក​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​នៅ​ពេល​ទៅ​បោះ​ឆ្នោត​ នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​។​

​គ​.​ជ​.​ប​ បាន​កត់សម្គាល់​ឃើញ​ថា​ មាន​បុគ្គល​មួយ​ចំនួន​កាន់តែ​បន្ត​យុទ្ធនាការ​ តាម​បណ្ដាញ​ព័ត៌មាន​សង្គម​ ដោយ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​ពេល​ទៅ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដើម្បី​ធ្វើ​ឱ្យ​សន្លឹក​ឆ្នោត​របស់​ពួក​គាត់​ ក្លាយជា​សន្លឹក​ឆ្នោត​មិន​បានការ​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

ទាញយក៖ pdf