សេចក្ដីប្រកាសព័ត៌មានស្ដីពី ជំនួបតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានាធិបតី បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងជំហរជាក់លាក់របស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ