សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ជំនួប​តាម​ទូរស័ព្ទ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ វ៉ូ​ឡូ​ឌី​មៀ​ ហ្ស៊ែ​ល​លិ​ន​ស្គី​ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​

​នៅ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ ជំនួប​តាម​ទូរស័ព្ទ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ វ៉ូ​ឡូ​ឌី​មៀ​ ហ្ស៊ែ​ល​លិ​ន​ស្គី​ ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ជា​កិច្ច​ចាប់ផ្តើម​ ឯកឧត្តម​ប្រធានាធិបតី​ បាន​រំលឹក​សា​ជា​ថ្មី​ និង​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កម្ពុជា​ដែល​បាន​គាំទ្រ​ និង​បាន​ចូល​ជា​សហ​ស្ថាបនិក​សេចក្តីសម្រេច​ចិត្ត​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ និង​ជំហរ​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf