សេចក្តីប្រកាសព័ត៌មានស្ដីពីសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង អនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំងអនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
តាមសំណើរបស់គណៈកម្មាធិការនយោបាយរបស់សភាប្រើភាសាបារាំង (APF) សម័យប្រជុំប្រចាំឆ្នាំលើកទី៥១នៃសភាប្រើភាសាបារាំង(APF)ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអូនដេ (ប្រទេសកាមេរូន)បានអនុម័តកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹទ្ធសភា
