ព័ត៌មានស្ដីពីគម្រោង “ជំរុញសមត្ថភាពរបស់អង្គការសង្គមស៊ីវិលដើម្បីធានាដល់ដំណោះស្រាយនិរន្តរភាព (ACCESS)”
នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ សហភាពអឺរ៉ុបនឹងផ្តល់ថវិកាប្រមាណចំនួន ៣,៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សនៅដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៃខេត្តមណ្ឌលគិរី។ គម្រោង “ជំរុញសមត្ថភាពរបស់អង្គការសង្គមស៊ីវិលដើម្បីធានាដល់ដំណោះស្រាយនិរន្តរភាព (ACCESS)” នឹងចាប់ផ្ដើមអនុវត្តពីឆ្នាំ ២០១៨ ទៅ ២០២២ ដោយសហការរវាងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិហៅកាត់ថា WWF និងអង្គការ Aide au Développement Gembloux (ADG) រួមទាំងអង្គការក្នុងស្រុកចំនួន ២ ទៀតគី អង្គការភូមិខ្ញុំ និង មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
Aide au Développement Gembloux (ADG)