សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ឯកឧត្តម​ឯកអគ្គរាជទូត​កម្ពុជា​ អញ្ជើញ​ជួប​សំដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ KUNIMITSU​ Ayano​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​

​នៅ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៥​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​រវាង​ឯកឧត្តម​ ជុំ​ សុន្ទរី​ ឯកអគ្គរាជទូត​តែងតាំង​ថ្មី​ និង​លោក​ជំទាវ​ KUNIMITSU​ Ayano​ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​ការ​អនុវត្ត​កញ្ចប់​ការងារ​រួម​គ្នា​កម្ពុជា​-​ជប៉ុន​។​ ក្នុង​ជំនួប​នោះ​ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​វិស័យ​សំខាន់ៗ​ដូច​ជា​ កិច្ច​សន្ទនា​នយោបាយ​ ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​ និង​ប្រជាជន​។​ លើស​ពី​នេះ​ ឯកឧត្តម​ឯកអគ្គរាជទូត​ក៏​បាន​ជម្រាប​ជូន​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ​ ដោយ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​រក្សា​សន្តិភាព​ និង​ការ​ដោះស្រាយ​ដោយ​អត់ធ្មត់​តាម​រយៈ​ការ​សន្ទនា​។​

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​

ទាញយក៖ pdf