សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ជំនួប​លើក​ដំបូង​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ឆ្នាំ​២០២៣

​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ តប​តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ​ រ៉េ​ត​ណូ​ អិ​ល​.​ភី​.​ ម៉ារ​ស៊ូ​ឌី​ រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ (ACC)​ លើក​ទី​៣២​ និង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣-៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​ទីក្រុង​ហ្សា​ការ​តា​។​

​កិច្ចប្រជុំ​ AAC​ លើក​ទី​៣២​នេះ​ នឹង​ផ្តោត​ទៅ​លើ​ការ​បន្ត​តាមដាន​ “​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ ស្តី​ពី​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​”​ និង​ “​សេចក្តី​ប្រកាស​ស្តី​ពី​សេដ្ឋកិច្ច​បៃតង​”​។​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ក៏​នឹង​ពិភាក្សា​អំពី​អាទិភាព​នានា​នៅ​ក្នុង​ឆ្នាំ​២០២៣​ ផង​ដែរ​។​ ក្នុង​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ រដ្ឋមន្ត្រី​នឹង​ពិភាក្សា​អំពី​ការ​បន្ត​តាមដាន​ការងារ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​ និង​៤១​ រួម​ទាំង​ “​ការ​ពិនិត្យ​ឡើង​វិញ​និង​កា​រស​ម្រ​ច​របស់​ថ្នាក់ដឹកនាំ​ ស្តី​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​”​ និង​ “​អនុសាសន៍​ស្តី​ពី​ការ​ពង្រឹងសមត្ថភាព​ និង​ប្រសិទ្ធិ​ភាព​ស្ថាប័ន​របស់​អាស៊ាន​ ដោយ​ក្រុមការងារ​កម្រិត​ខ្ពស់​លើ​ចក្ខុវិស័យ​ក្រោយ​ឆ្នាំ​២០២៥​ របស់​សហគមន៍​អាស៊ាន​”​ ព្រមទាំង​ផ្លាស់​ប្ត​រូ​ទស្សនៈ​អំពី​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន​ ក៏​ដូច​ជា​បញ្ហា​ក្នុង​តំបន់​ និង​អន្តរជាតិ​ ដែល​ជា​ផលប្រយោជន៍​ និង​កង្វល់​រួម​ផង​ដែរ​។​

ក្រសួងការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf