សេចក្តី​ប្រកាស​ព័ត៌មាន​ ជំនួប​ទ្វេភាគី​រវាង​ គ​.​ជ​.​ប​ និង​អង្គការ​ខុមហ្វ្រែល​

​នៅ​ថ្ងៃ​ទី​ ២០​ ខែធ្នូ​ ឆ្នាំ​២០២២​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ជំនួប​ទ្វេភាគី​រវាង​ គ​.​ជ​.​ប​ និង​អង្គការ​ខុមហ្វ្រែល​នៅ​ល់ើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​។​ ជំនួប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ខុ​ម​ហ្វែ​ល​ ស្នើ​សុំ​ គ​.​ជ​.​ប​ ជួប​ពិភាក្សា​បន្ថែម​លើ​របាយការណ៍​ ស្តី​ពី​បញ្ហា​ប្រឈម​ និង​អនុសាសន៍​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៥​ ឆ្នាំ​២០២២​ ដែល​បាន​ដាក់​ជូន​ គ​.​ជ​.​ប​ ធ្វើការ​ពិនិត្យ​។​


​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ជំនួប​ពិភាក្សា​ទ្វេភាគី​មាន​រយៈពេល​មួយ​ម៉ោង​កន្លះ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ ក្នុង​បរិយាកាស​ស្និទ្ធស្នាល​ និង​យោគយល់​។​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ទាញយក៖ pdf