សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កិច្ចព្រមព្រៀង​ស្ដី​ពី​ ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ នឹង​ជួយ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយទៀត​

​នៅ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ កិច្ចព្រមព្រៀង​ស្ដី​ពី​ ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​ នឹង​ជួយ​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយទៀត​។​

​ភាគី​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​រីក​លូតលាស់​ និង​មាន​សុទិដ្ឋិនិយម​ចំពោះ​សក្តានុពល​សម្រាប់​ការ​ពង្រីក​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រទេស​ទាំង​ពីរ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf