សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​បន្ត​អភិវឌ្ឍន៍​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជំហាន​ទី​២

​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ ក្រសួងយុត្តិធម៌​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដល់​សាធារណជន​អំពី​ការ​បន្ត​អភិវឌ្ឍន៍​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​ជំហាន​ទី​២​ ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល​ឆាប់រហ័ស​ដល់​សាធារណជន​បន្ថែម​ទៀត​។​ ក្រសួង​ក៏​កំពុង​បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​ពិភាក្សា​រៀបចំ​បែបបទ​ និង​នីតិវិធី​សម្រាប់​ការ​ស្នើ​សុំ​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​រយៈ​ស្ថាន​តំណាង​កម្ពុជា​នៅ​តាម​បណ្តា​ប្រទេស​នានា​។

នៅ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ ក្រសួងយុត្តិធម៌​ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណជន​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១​ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​។​

ក្រសួងយុត្តិធម៌​

ទាញយក៖ pdf